ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១១:៣៤
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរបានបញ្ចប់ការសួរដេញដោល សាសាហើយនៅម៉ោងជាង១១ថ្ងៃត្រង់នេះ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា នៅចំពោះមុខចៅក្រម អតីតពិធីការិនីទូរទស្សន៍ CTN ដែលទទួលរងការប្រើអំពើហិង្សាពីសំណាក់លោកឧកញ៉ា សុខ ប៊ុន និង អង្គរក្ស បានសំណូមពរឲ្យតុលាការផ្តន្ទាទោស សុខ ប៊ុន តាមច្បាប់ ។
ជាមួយគ្នានេះដែរ សាសា បាននិយាយទៀតថា កញ្ញាមមិនបានទារសំណងជំងឺចិត្តនោះទេ ដោយទុករឿងនេះជូនឪពុកជាអ្នកសម្រេច ។
ដោយឡែក បើតាម សាសាដដែល នៅថ្ងៃស្អែកទី១៨កក្កដា ២០១៥ កញ្ញានឹងចាកចេញទៅប្រទេសថៃដើម្បីបន្តព្យាបាលត្រចៀកដែលនៅឈឺ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ប្រភព៖ kohsantepheapdaily.com.kh
រីករាយសណ្តាប់បទចម្រៀងលោកតា សុីន សុីសាមុត ៖ khmer old song sin sisamuth
No comments:
Post a Comment